ព្រះរាជាណាចក្រកម្ពុជា — ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីណែនាំ

សូមស្វាគមន៍មកកាន់ “ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ កម្ពុជា ២០២៦”។ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងបន្សល់ទុកនូវបទពិសោធន៍ដ៏ល្អប្រសើរដល់ភ្ញៀវទាំងអស់ សូមមេត្តាចូលរួមអនុវត្តតាមសេចក្តីណែនាំដូចខាងក្រោម៖

១. គោរពសណ្តាប់ធ្នាប់ និងការណែនាំ

  • សូមគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំ និងបុគ្គលិកប្រចាំកម្មវិធី។
  • សូមរក្សាសណ្តាប់ធ្នាប់ និងកុំប្រជៀតច្នៀតនៅកន្លែងមានមនុស្សច្រើន។

២. រក្សាអនាម័យ

  • សូមបោះសំរាមចូលធុងសំរាមដែលបានរៀបចំ។
  • សូមរក្សាបរិស្ថានឲ្យស្អាត ដើម្បីផ្តល់ផាសុកភាពដល់ភ្ញៀវទាំងអស់។

៣. រក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន

  • សូមយកចិត្តទុកដាក់ចំពោះទូរស័ព្ទ កាមេរ៉ា និងសម្ភារៈមានតម្លៃ។
  • គណៈកម្មការមិនទទួលខុសត្រូវចំពោះការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនឡើយ។

៤. គោរពអ្នកតាំងពិព័រណ៍

  • សូមកុំប៉ះពាល់ ឬប្រើប្រាស់ផលិតផលដោយគ្មានការអនុញ្ញាតពីម្ចាស់ស្តង់។
  • សូមគោរពសិទ្ធិ និងសេចក្តីម្តេចម្តាមរបស់អ្នកចូលរួមទាំងអស់។

៥. រក្សាសុវត្ថិភាព

  • សូមកុំរត់ ឬរុញច្រាន។
  • សូមរក្សាផ្លូវដើរ និងច្រកចេញបន្ទាន់ឲ្យទំនេរ។
  • ក្នុងករណីមានអាសន្នសូមអនុវត្តតាមការណែនាំរបស់ក្រុមសន្តិសុខភ្លាមៗ។

៦. ការថតរូប និងវីដេអូ

  • ភ្ញៀវអាចថតរូប និងវីដេអូសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។
  • សម្រាប់ការផ្សាយពាណិជ្ជកម្មឬការប្រើប្រាស់ពាណិជ្ជកម្មផ្សេងៗ សូមស្នើសុំការអនុញ្ញាតពីគណៈកម្មការជាមុន។

៧. គោរពវប្បធម៌ និងសុជីវធម៌

  • សូមប្រើពាក្យសម្តីសមរម្យ និងគោរពអ្នកដទៃ។
  • មិនត្រូវបង្កការរំខាន ឬធ្វើសកម្មភាពដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

៨. ការហាមឃាត់

សូមកុំ៖

  • ជក់បារីនៅកន្លែងហាមឃាត់។
  • នាំយកសារធាតុញៀន អាវុធ ឬវត្ថុគ្រោះថ្នាក់ចូលក្នុងកម្មវិធី។
  • បង្កជម្លោះ ឬប្រើអំពើហិង្សា។
  • លក់ផលិតផល ឬចែកផ្សាយសម្ភារៈផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត។

៩. ករណីបាត់របស់ ឬត្រូវការជំនួយ

  • សូមទាក់ទង តុព័ត៌មាន (Information Desk) ឬបុគ្គលិកប្រចាំកម្មវិធី។
  • បុគ្គលិកនឹងជួយសម្រួល និងផ្តល់ព័ត៌មានជូនលោកអ្នកភ្លាមៗ។
  • ទំនាក់ទំនងបន្ទាន់៖ កញ្ញា ភាយ សុគន្ធ 081 747 858, លោក ឈុំ វណ្ណឌី 10 557 205

១០. មតិយោបល់ និងការវាយតម្លៃ

  • សូមចំណាយពេលបំពេញ Feedback Form តាម QR Code ឬនៅតុព័ត៌មាន។
  • មតិយោបល់របស់លោកអ្នក គឺជាកម្លាំងជំរុញដ៏មានតម្លៃសម្រាប់ការរៀបចំកម្មវិធីនាពេលអនាគត។

សារពីគណៈកម្មការរៀបចំ

សូមអរគុណចំពោះការចូលរួម និងការគោរពតាមសេចក្តីណែនាំ។ ការចូលរួមរបស់លោកអ្នក គឺជាចំណែកមួយក្នុងការជួយបង្កើតបរិយាកាសពិព័រណ៍ ដែលមានសុវត្ថិភាព ស្អាត មានសណ្តាប់ធ្នាប់ និងប្រកបដោយភាពរីករាយសម្រាប់អ្នកទាំងអស់គ្នា។

សូមជូនពរឱ្យលោកអ្នកទទួលបានបទពិសោធន៍ដ៏ល្អ និងរីករាយជាមួយ “ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ កម្ពុជា ២០២៦”

រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦

ចង់ទាញយកឯកសារជាឯកសារ PDF? ទាញយកនៅទីនេះ។